សម្តេចហេងសំរិន៖សូមអរ​​គុណនិងវាយតម្លៃខ្ពស់ចំពោះ​វិភាគទានមិនអាចកាត់ថ្លៃបានរបស់ក្រុមគ្រូពេទ្យ និងមន្រ្តីជំនាញពាក់ព័ន្ធដែល​​បានលះបង់ដើ​ម្បីប្រយុទ្ធទប់ស្កាត់ជំងឺ​កូវីដ-១៩

ក្នុងនាមរដ្ឋសភាខ្ញុំសូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងបញ្ចេញអស់នូវកម្លាំងកាយចិត្តដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបាននឹងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនិងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច-សង្គមជាតិយើង។ខ្ញុំសូមឆ្លៀតយកឱកាសនេះក្រើនរំលឹកជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ឱ្យបន្តលើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់ជាពិសេសគោរពច្បាប់និងវិធានសុខាភិបាលនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញសំដៅទប់ស្កាត់ការរីករាលដាលជំងឺនេះឱ្យខាងតែបាននិងសូមលើកចិត្តបងប្អូនកុំចេញទៅក្រៅ ឬទីសាធារណៈ បើមិនចាំបាច់។សូមជូនពរដល់បងប្អូនមានសុភាពល្អ ជៀសផុតពីការឆ្លងជំងឺកូវីដ-១៩៕