ព្រឹក​ថ្ងៃទី២៥ មីនា២០២១​យើងរកឃើញករណីជំ​ងឺកូវីដ-១៩​សរុបចំនួន​៥​៥នាក់និងមានជា​សះស្បើយ​២៣នាក់

រហូតដល់ម៉ោង​១០:០០​ព្រឹក​ថ្ងៃទី២៥ មីនា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​ ៥៥នាក់​(ឆ្លងសហគមន៍​ទាំងអស់)និងមានជាសះស្បើយ​២៣នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​១៨៧២នាក់​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ៨០៩នាក់​​​​និងចំនួនជាសះស្បើយសរុប​កើន១០៥៦នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​០​ សរុ​ស្លាប់៥នាក់។ជំងឺកូវីដ-១៩​នៅ​តែ​​បន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័​យ​ នៅឃ្លាតឆ្ងាយ​ពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំ​បាច់ព្រោះ​ប្រទេសយើងកំពុងរាត្បាត​ក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភព​លោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាស​ជា​ប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ប្រទេសយើងរក​ឃើ​ញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២​០២០​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥