ព្រឹក​​ថ្ងៃទី​១មេសា២០​២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុ​បចំនួ​ន​៣​៧​នាក់​និងមានជា​សះស្បើយ​​៤៩នាក់

រហូតដល់ម៉ោង​១១:០០​ព្រឹក​​ថ្ងៃទី១មេសា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៣៧​នាក់​ (ឆ្លងសហគមន៍៣៥នាក់​និង​នាំចូល២នាក់)និងមានជាសះស្បើយ​៤៩នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​២៤៧៧នាក់​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ១២១៩នាក់​​​​ និងចំនួនជាសះស្បើយសរុប​កើន១២៤០នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​៣នាក់​សរុប​ស្លាប់១៤នាក់ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់​ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី​ ២៧​ មករា​២០២០​ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥