រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគបរិភោគ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលមានដូចជាអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឺកបរិសុទ្ធ ត្រូវបានក្រុមហ៊ុន ៣អិលអឹមធី អុិនវេសមុិន ឯក នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ។
ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី០១ វិច្ឆិកាឆ្នាំ២០២១នេះ ក្រោមវត្តមាន​ឯ៣​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ៣អិលអឹមធី អុិនវេសមុិន ឯក នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ៣អិលអឹមធី អុិនវេសមុិន ឯកដែលបានឧបត្ថម្ភ អង្ករ៥០តោន, ទឹកស៊ីអ៊ីវ ចំនួន ១,០០០យូ, ទឹកត្រីចំនួន១,០០០យួរ ,ត្រីខចំនួន ១,០០០យួរ ,មីចំនួន ១,០០០កេសតូច ,ទឹកបរិសុទ្ធចំនួន ១,០០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួម ជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេស ជាតិកំពុងប្រយុទ្ធប្រឆាំងជាមួយ និងជំងឺកូវីដ-១៩ ហើយប្រជាជនរាជធានីភ្នំពេញកំពុងរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងថែមទៀត។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាល រាជធានីភ្នំពេញ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕