ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងកម្មវិធីចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន១៥០គ្រួសារ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច
ចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អមដំណើរ់ដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលបាន នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា និងលោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និង អ្នកមានជំងឺរាំរ៉ៃ ចំនួន ១៥០គ្រូសារ (ឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ) ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះផងដែរ សម្ដេចចៅហ្វាវាំ គង់ សំអុល ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេចតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។
សម្តេចក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ និងសូមថែរក្សាសុខភាពឲ្យបានល្អ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពានិង៣កុំអោយបានជាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។
អំណោយចែកជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥ គីឡូក្រាម, មី១ កេស, ត្រី ខ ១យួរ, ឃីត១កញ្ចប់, (មុង១. សារុង១ ក្រមា១ ភួយ១) និងថវិកា ២០ ០០០រៀល។ ដោយឡែក សម្ដេចចៅហ្វា គង់ សំអុល ក៏បានបន្ថែមនូវថវិកាផ្ទាល់ខ្លួន ចំនួន ៥០ ០០០រៀល ក្នុងមួយគ្រួសារ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលបាន នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បន្ថែមនូវថវិកា ចំនួន ៣០ ០០០រៀល ក្នុងមួយគ្រួសារ (សរុបក្នុងមួយគ្រួសារទទួលបានចំនួន ១០០ ០០រៀល)៕