រដ្ឋបាលខេត្តកោះកុង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលស្រុកគិរីសាគរ

ថ្ងៃព្រហស្បតិ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលស្រុកគិរីសាគរ ខេត្តកោះកុង។
កម្មវិធីនេះរៀបចំនៅក្នុងសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ទីរអង្គភាពជំនាញ អង្គការសង្គមស៊ីវិល និងរដ្ឋបាលឃុំទាំង៣។ សិក្ខាសាលាសមាហរណកម្ម រៀបចំឡើងក្នុងគោលបំណងបង្ហាញពីគម្រោងរបស់រដ្ឋបាលស្រុក ឃុំ ដំណើរការជ្រើសរើស គាំទ្រគម្រោង និងការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ពីសំណាក់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងដែលបានលើក ក្នុងសិក្ខាសាលាសមាហរណកម្មថ្នាក់ស្រុកនេះ ដើម្បីអោយមានសង្គតិភាព និងស្របនឹងតម្រូវការរបស់មូលដ្ឋាន៕