ឯកឧត្តម ហ៊ុន ម៉ានី ៖ គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន

ភ្នំពេញ ៖ តាមរយៈបណ្តាញ Facebook នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។

ឯកឧត្តមបន្តថា ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈមកលើគណបក្សយើង។ ឯកឧត្តមបញ្ជាក់ថា ការជឿជាក់ និងការបន្តគាំទ្រនេះ ស្តែងចេញពីអ្វីដែលពួកគាត់ទាំងអស់បាន និងកំពុងទទួល ដែលក្នុងនោះគឺការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងក្តីសង្ឃឹមរបស់ពួកគាត់ទៅថ្ងៃអនាគត ជាមួយគណបក្សយើង៕