លោកឧត្ដមសេនីយ៍ត្រី ឡុង គីម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា

ខេត្តកំពត ៖ ថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពតបានធ្វើពិធីប្រគល់-ទទួលថវិកាសមាគមមិត្ត នគរបាលជាតិកម្ពុជាជូនដល់គ្រួសារសពចំនួន០៥គ្រួសារ និងពិការចំនួន១៨នាក់ស្មើនឹងទឹកប្រាក់ ១៣៨.០០០.០០០រៀល (មួយរយសាមសិបប្រាំបីលានរៀលគត់)។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកនាយ-នាយរងការិយាល័យបុគ្គលិក។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានពាំនាំពាក្យពេជន៍ដ៏មានតម្លៃរបស់លោកឧត្តម សេនីយ៍ទោស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ សំដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារសព ព្រមទាំងដឹងគុណចំពោះស្នាដៃដែលមន្រ្តីនគរបាលយើង ខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក ធ្វើ ឲ្យយើងទាំងអស់គ្នាចងចាំមិនអាចបំភ្លេចបាន និងក៏បានផ្តាំផ្ញើបន្ថែមទៀតដល់បងៗ ដែលពិការត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាលដើម្បីរួចផុត ពីជំងឺកូវីដ-១៩គ្រប់ៗគ្នា៕