ឧត្តមសេនីយ៍ឯក​ ស​ ថេត ប្រកាសបរិច្ចាគប្រាក់បៀវត្សរយៈពេល​០៦ខែជូនក្រសួងសុខាភិបាលដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សូមចូលរួមបរិច្ចាគនូវប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន​១០០%​ មានរយៈពេល​០៦ខែ​ គិតចាប់ពីខែមេសា​ ដល់ខែ​កញ្ញា​ ឆ្នាំ២០២១​ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំង​ និងជំងឺកូវីដ​-១៩​។

ការប្រកាសបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕