លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៨​ កុម្ភៈ​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​១៤​នាក់

ភ្នំពេញ​ ៖​ គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​ ១៤​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ៧​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ១៤​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ១២​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ចំនួន​ ២​នាក់​។ វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ រួម​មាន​ ៖​ ​មេ​តំ​ហ្វេ​តា​មីន ​(Ice)​ =​ ១៦១,១២​ក្រាម​ និង​៩​កញ្ចប់​តូច​៕