លោកស្រីឱ វណ្ណឌីន៖ល្បិចថ្មី​ក្រលៃការពិត​ច្នៃប្រឌិ​តរឿងកូវីដ-១៩​នៅកម្ពុជា​​ដែ​លក្រសួងសុ​ខាភិបាលសូមធ្វើការ​ច្រានចោ​លទាំងស្រុង

អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថាល្បិចថ្មី​ក្រលៃការពិត​ច្នៃប្រឌិតរឿងកូវីដ-១៩​នៅកម្ពុជា​ ដែលក្រសួងសុខាភិបាលសូមធ្វើការច្រានចោលទាំងស្រុងនិងសូមអជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផងចុះ។លោកស្រីឱ វណ្ណឌីនខ្ញុំសូមប្រកាសច្រានចោលទាំងស្រុងនូវការប្រឌិតនិងចោទប្រកាន់ ពាក់ព័ន្ធនិងរូបខ្ញុំផ្ទាល់និងករណីប្រជាជនខ្មែរស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលបានលើកឡើងដោយជនអគតិ នៅក្នុងការផ្សាយអត្ថបទដែលមានគណនីយឈ្មោះភ្នែកខ្មែរនេះ។បើតាមលោកស្រីឱវណ្ណឌីនខ្ញុំសូមបញ្ជាក់ជូនសារជាថ្មីថាមកទល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មិនទាន់មានអ្នកជំងឺណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ។ ខ្ញុំសូមផ្តន្ទាទោសជនបង្កបំពុលសង្គមយើងនេះដោយយករឿងជំងឺកូវីដ-១៩ មកបំភ្លៃការពិតនៅកម្ពុជាទាំងស្រុង។ មេបោកពិតប្រាកដគឺជនអគតិនេះឯងដែលមិនដឹងពីស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជាពិតប្រាកដចេះតែច្នៃប្រឌិតសាច់រឿងខុសពីការពិតទាំងស្រុង។ខ្ញុំសូមអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផងចុះ ៕